រឿងនិទានអប់រំ៖ដង្កូវ​និងក្អែក

មាននិទានមួយតំណាលថាសត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយកំពុងហើររកចំណីក៏ប្រទះនិងសត្វក្អែកនោះ។ ក្អែកថា៖ "អីយ៉ា ពេលនេះមានលាភធំហើយវើយ!" ថារួចវាក៏ទៅជិតដង្កូវ។ ដង្កូវក្រលែកឃើញក្អែកក៏នឹកថា៖ អាក្អែកនេះ ចិត្តឃោរឃៅណាស់ វានឹងចឹកអញជាចំណីឥឡូវហើយ គិតហើយក៏សួរក្អែកថា "មករកអ្វី?"។ ដង្កូវប្រាប់ទៅក្អែកវិញថា "អញមកស៊ីឯង"។
ដង្កូវតបទៅវិញថា "បំណាច់នឹងក្លាយជាចំណីហើយ អញអាចសួរប្រស្នាមួយទៅឯងបានទេ"? ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ។ ដង្កូវក៏បានដាក់ប្រស្នាទៅក្អែកដូចតទៅ៖

១. ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុត?
២. ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុត?
៣.ដូចម្ដេចដែលគេហៅថាស្អុយាងគេបំផុត?
៤.ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុត?
កាលបើក្អែកបានលឺប្រស្នាបួនខនេះហើយ មានសេចក្ដីត្រេកអរជាទីបំផុត ស្រែកហោកញ្រ្ចៀវ ដោយរឹកពារអំណួតក្អេងក្អាង នឹងឆ្លើយដោះស្រាយប្រស្នានេះដូចតទៅ៖
១. ដែលគេហៅថាផ្អែមជាងគេបំផុតនោះគឺមាន ស្ករ ទឹកឃ្មុំ ដែលផ្អែមជាងអ្វីទាំងពួង។
២.ដែលគេហៅថាជូរចត់ជាងគេបំផុតនោះគឺមានដូចជាម្ជូរ ក្រូចឆ្មារ អំពិល ក្រូចឆ្មារ ក្រសាំងជាដើម។
៣. ដែលគេហៅថាស្អុយជាងគេបំផុតនោះគឺ អាចន៍ ខ្មោចសត្វនឹងគំរង់ខ្មោចទាំងពួង។
៤. ដែលគេហៅថាក្រអូបជាងគេបំផុតនោះគឺមា ផ្ការម្លិះ រដួល និងទឹកអប់ជាដើម។
ស្ដាប់ចប់ដង្កូវថា "ក្អែកឯង ដោះប្រស្នានេះមិនត្រូវទេ"។ ក្អែកក៏លាន់មាត់ឆ្លើយថា "បើដង្កូវឯងថាខុស ឥឡូវចូរឯងប្រាប់ចម្លើយដល់យើងវិញ"។ ដង្កូវក៏ឆ្លើយថា "យើងប្រាប់ឯងបាន លុះត្រាតែឯងកុំស៊ីអញ ទើបអញប្រាប់"។ ក្អែកតបថា "ឲ្យតែប្រាប់មកចុះ អញនឹងមិនស៊ីឯងទេ"។ លុះបានខសន្យាហើយដង្កូវក៏បានដោះស្រាយប្រស្នាដូចខាងក្រោម៖

១. ដែលគេហៅថាផ្អែមជាងគេបំផុតនោះគឺមិនមែនស្ករ ទឹកឃ្មំុទេ គឺផ្អែមពាក្យសម្ដីដែលនិយាយរកគ្នា ដោយពាក្យពិរោះស្មោះត្រង់រកគ្នា នោះហើយហៅថាផ្អែមបំផុត។
២. ដែលគេហៅថាជូរចត់ជាងគេបំផុតនោះគឺមិនមែនប្រភេទម្ជូរទេ គឺជាពាក្យឃោរឃៅ ឥតគួរសម ដែលនិយាយទៅកាន់គ្នាទៅវិញទៅមក នេះហើយហៅថាជូរចត់ជាងអ្វីទាំងពួង។
៣.​ ដែលគេហៅថាស្អុយជាងគេបំផុតនោះគឺស្អុយកេរ្ត៍ឈ្មោះ ដែលបានប្រព្រឹត្តអាក្រក់ មិនមែនស្ងុយអាចន៍ ស្អុយគរង់ទេ នេះហើយដែលស្អុយតជាតិ តពង់វង្សត្រកូលផងដែរ។
៤. ដែលគេហៅថាក្រអូបជាងគេបំផុតក្នុងលោកនោះគឺមិនមែនក្រអូបក្លិនផ្ការ ក្លិនទឺកអប់ទេ គឺក្រអូបកេរ្ត៍ឈ្មោះ ដែលបានប្រតិបត្តិល្អ នេះហើយហៅថាក្រអូបជាងអ្វីទាំងពួង។ ​
បន្ទាប់ពីបានអានអត្តបទខាងលើហើយតើលោកអ្នកមានមតិយោបល់អ្វីទេ៕
 

Comments

Popular posts from this blog

What is Total Quality Management (TQM)? តើអ្វទៅជា TQM?

គំរូ ពិធីបុណ្រគំរប់ខួប ១០០ថ្ងៃ ឬពិធីបុណ្របច្ច័យបួន ឬបុណ្រ៧ថ្ងៃ Free Download